Camry 2018​ ​ប្រមូលចូលរោងចក្រ​វិញ ​ក្រោយ​រក​ឃើញ​ងាយ​ផ្ទុះ​ឆេះ

ID: 37
View: 833
Date: 21-Feb-2018 17:36

Description

Camry​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​ដែល​មាន​រូបរាង​ទាំង​ស្រុង​ខុស​ពី​ម៉ូដែល​មុន​ៗ​ ​ហើយ​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​នោះ​ ​ត្រូវ​ក្រុមហ៊ុន​ប្រមូល​ចូល​វិញ​ប្រមាណ​ ​១១ ៨០០​ ​គ្រឿង​ ក្រោយ​​រកឃើញ​​មាន​បញ្ហា​ងាយ​បង្ក​ជា​អណ្ដាត​ភ្លើង។

ការ​ងាយ​បង្ក​ជា​អណ្ដាត​ភ្លើង​នៅ​លើ​រថយន្ត​ ​Toyota Camry​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​គឺ​ព្រោះ​តែ​ទុយយោ​សាំង​ ​និង​ធុង​សាំង​ភ្ជាប់​គ្នា​មិន​បាន​ល្អ​ជ្រាប​មក​ក្រៅ​ ងាយ​នឹង​ឆាប​ឆេះ។

ដោយ​ឡែក​ ​Lexus RC F coupe​ ​ឆ្នាំ​ ​២០១៥​ ​ដល់​ ​២០១៨, Lexus GS F​ ​ម៉ូដែល​ឆ្នាំ​ ​២០១៦​ ​ដល់​ ​២០១៨​ ​និង Lexus LC 500 coupe​ ​ក្រុមហ៊ុន​បាន​ប្រមូល​ចូល​វិញ​ប្រមាណ​ ​៩ ៩០០​ ​គ្រឿង ដោយ​សារ​រក​ឃើញ​បញ្ហា​ស្រដៀង​គ្នា​នេះ។

ទោះ​​មានការ​ប្រមូល​ចូល​រោងចក្រ​វិញ​ ​គិត​មក​ដល់​ពេល​នេះ​មិន​ទាន់​ការ​រាយការណ៍​​ករណី​​ណាមួយ​នៅ​ឡើយ​ទេ៕