សូម្បី​មេ Apple ក៏​បិទ​សិទ្ធិ​មិន​ឲ្យ​ក្មួយ​បង្កើត​​លេង​ Facebook

ID: 34
View: 815
Date: 21-Feb-2018 17:04

Description

ថ្លែង​ក្នុង​កម្មវិធី Everyone Can Code នៅ​មហាវិទ្យាល័យ Harlow ចក្រភព​អង់គ្លេស CEO ក្រុមហ៊ុន Apple លោក Tim Cook បាន​​លើក​ឡើងការ​មិន​ពេញ​ចិត្ត​ជុំវិញ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន The Guardian បុរស​វ័យ ៥៧ ឆ្នាំ​បាន​សង្កត់​ធ្ងន់​បែប​នេះ​ថា "មាន​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ខ្ញុំ​នឹង​មិន​អនុញ្ញាត ហើយ​មិន​ចង់​ឲ្យ​ពួក​គេ (ក្មួយ​ប្រុស) ប្រើប្រាស់​បណ្ដាញ​សង្គម"។